(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងគោលបំណងឱ្យការអនុវត្តគម្រោងប្រព្រឹត្តតាមផែនការដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋចំនួន០៥គ្រួសារ ដែលបានទទួលយកគោលនយោបាយរួចហើយ មិនទាន់បានរុះរើសំណង់របស់ខ្លួនចេញពីទីតាំង ដែលមានប្រជាពលរដ្ឋចំនួន២គ្រួសារផ្សេងទៀត បានមកសាងសង់លើដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចរាល់ហើយ។ ហេតុនេះ សូមប្រជាពលរដ្ឋធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេល៧ថ្ងៃ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖