(ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំវកអដ្ឋស័ក២៥៦០គ្រឹសករាជ២០១៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្នោត ស្រុកកញ្ច្រៀច ខេត្ដព្រៃវែង ដឹកនាំដោយលោកឡុង ស្រេង បានរៀបចំការប្រកួតកីឡាបាល់ទាត់ ចំនួន១០ក្រុមនៅទូទាំងស្រុកកញ្ច្រៀច។
ការប្រកួតកីឡាបាល់ទាត់នេះ មានក្រុមវ័យចំណាស់ចំនួនពីរក្រុម ក្រុមU23មានពីរក្រុម ក្រុមU21មានពីរក្រុម ក្រុមU18នារីមានពីរក្រុម ក្រុមU16 មានពីរក្រុម ដោយក្រុមកីឡាទាំងអស់បានធ្វើការប្រកួតមានភាពស្វិតស្វាញខំប្រឹងរៀងៗខ្លួនដើម្បីដណ្ដើមយកជ័យជំនះជូនភូមិ ឃុំរបស់ខ្លួនដែលនេះសបញ្ជាក់អោយឃើញថា ក្រុមកីឡាករជាយុវជន យុវនារីនិងក្រុមកីឡាករវ័យចំណាស់ មានភាពសប្បាយរីករាយនិងមានភាពស្និតស្នាលរវាងក្រុមមួយទៅក្រុមមួយផ្សេងទៀត ។
នៅចុងបញ្ចប់កម្មវិធីក្រុមកីឡាករនិងកីឡាការិនីទាំងអស់បានជួបជុំគ្នាពិសាសម្លការីនំប័ុង ជាលក្ខណៈសាមគ្គី មិត្ដភាព យ៉ាងសប្បាយរីករាយ និងភាពស្និតស្នាលក្រោមការចូលរួមរៀបចំ និងឧបត្ថម្ភនៅក្នុងកម្មវិធីនេះដោយលោកឧត្តមសេនីយ៏ត្រីឡុង ស្រេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្នោតក្រោមប្រធានបទកីឡានាំមកនូវសុខភាពនិងភាពស្និតស្នាល៕