(បាត់ដំបង)៖ ស្រាបៀរលីអូ ទើបតែបានប្រគល់រង្វាន់ជាច្រើន ជូនដល់អ្នកឈ្នះពីកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត នៅខេត្តបាត់ដំបងក្នុងការប្រគំតន្ត្រី ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស ប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមេសា នៅផ្សារទំនើប ភួ ពុយ ដែលមានការចូលរួម ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរលីអូ និង ចូលរួមជាសាក្សីពីសំណាក់ អតិថិជនរាប់ពាន់នាក់។
លោក លឹម ប៊ុនហឿម ដែលមកពីជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថាលោក បានឈ្នះរង្វាន់ម៉ូតូនេះ តាមរយ:កម្មវិធីជួបជុំបងប្អូននៅផ្ទះក្នុងឱកាសបុណ្យឆេងម៉េង «អរគុណស្រាបៀរលីអូ ដែលបានបង្កើតនូវកម្មវិធីដ៏អស្ចារ្យនេះ ហើយខ្ញុំសូមជូនពរឲ្យស្រាបៀរលីអូ ទទួលបានការគាំទ្រកាន់តែច្រើន»។
អតិថិជនរបស់ស្រាបៀរលីអូ ទូទាំងកម្ពុជា នៅតែមានឱកាសឈ្នះរង្វាន់ជាបន្ត ជាមួយកម្មវិធី Leo Pull Ring ២០១៦ គាស់ភ្លាម ឈ្នះភ្លែត របស់ស្រាបៀរលីអូ រហូតដល់បំណាច់ឆ្នាំនេះ ដោយគ្រាន់តែគាស់គម្របដប ឬក្រវិលកំប៉ុងស្រាបៀរលីអូ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ ដូចជា រថយន្ត Mazda pick-upសេរីថ្មី ម៉ូតូ Honda Dream ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១០០០ ដុល្លា និងរង្វាន់ដ៍ទៃជាច្រើនទៀត៕