Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកគណបក្ស សម រង្ស៊ី ម្នាក់យកកាំបិត ចាក់ប្អូន​ថ្លៃបណ្តាលឲ្យស្លាប់ ក្រោយទាស់គ្នាពេលកំពុងផឹកស៊ី

10-04-2016 08:02

(ត្បូងឃ្មុំ)៖ បុរសម្នាក់ជាសមាជិកគណបក្ស សម រង្ស៊ី (ឥឡូវជាគណបក្សសង្គ្រោះជាតិ) បានសម្លាប់ប្អូនថ្លៃរបស់ខ្លួន ដោយយកកាំបិតចុងស្រួចចាក់ ខណៈដែលពួកគេ កំពុងឈ្លោះប្រកែកគ្នា ពេលកំពុងផឹកស៊ី។ ករណីឃាតកម្មនេះ បានកើតឡើងនៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងតាម ស្វែងរកចាប់ខ្លួន ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។ លោកស្នងការបានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ប្រាក់ សិក្ខារិទ្ធ អាយុ៤៦ឆ្នាំ (សមាជិកគណបក្សសមរង្សី) នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះ រី តូន ហៅក្រឹម អាយុ២៦ឆ្នាំ (ត្រូវជាប្អូនថ្លៃ) នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យស្លាប់នៅនៅនឹងកន្លែង។

បើតាមលោកស្នងការ មូលហេតុមកពីទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ីនៅផ្ទះ ឈ្មោះ ផូ ភាព៕