Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌចំការមន ចុះត្រួតពិនិត្យ និងផ្អាកបណ្តោះអាសន្នភោជនីយដ្ឋាន «Hutaoki Music» ក្នុងផ្សារវ័នម៉ល ដែលល្មើសវិធានការសុខាភិបាល

03-11-2021 15:26

(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយលោក ថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងមន្រ្តីជំនាញ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត ដែលប្រែក្លាយជាភោជនីយដ្ឋាន នៅក្នុងមូលដ្ឋានខណ្ឌចំការមន។

ក្រុមការងារ បានចុះត្រួតពិនិត្យទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោ «Hutaoki Music Restaurant» ស្ថិតក្នុងផ្សារវ័នម៉ល ផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយរកឃើញថា ភោជនីយដ្ឋាន ពុំបានចូលរួមតាមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងពុំមានលិខិតអនុញ្ញាត ដូចនេះ ក្រុមការងារបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។

បន្ទាប់មកទៀត ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានពិនិត្យឃើញថា ក្រៅពីអាជីវកម្មខាងលើនេះ គឺពុំមានទីតាំងអាជីវកម្មក្លឹបកំសាន្ត នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនណាមួយបើកដំណើរនោះទេ ហើយម្ចាស់អាជីវកម្ម បានបិទដោយខ្លួនឯងផងដែរ៕