Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាត់ខ្លួនអ្នកគួកជេររថយន្តម្នាក់ តាមដីការបស់តុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

03-11-2021 13:42

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ តេង ចំរើន ហៅ គ្រុយ អាយុ៤៧ឆ្នាំ មុខរបរអ្នកគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕