(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលមានផ្ទះដំបូលប្រកស្បូវចំនួន ៧៤ គ្រួសារបានទទួលផ្ទះដំបូលប្រកស័ង្កសីរួចរាល់ហើយ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាស្រុក ថ្មពួកស្ថិតនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងការសំណេះសំណាលជាមួយប្រជាជនចំនួនជាង៦០០នាក់ និងពាំនាំយកការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។
ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើអោយពលរដ្ឋដែរទទួលបានផ្ទះថ្មីឲ្យចេះថែរក្សាឲ្យយូរអង្វែង ត្រូវចេះប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើង ព្រោះអីបច្ចុប្បន្ននេះជារដូវរាំងស្ងួត ក្តៅហែង ហើយវាងាយនឹងបង្កឆេះឆាបខ្លំាងណាស់។
ពលរដ្ឋចំនួន ៧៤ ខ្នងផ្ទះរស់នៅស្រុកថ្មពួក ទទួលបានកន្ទេល១ ម៉ុង១ ឆ្នាំងបាយ១ ចានបាយ១ឈុត ទឹកស៊ីអ៊ិវ ១យួរទឹកត្រី១យួរ អំបិល កន្លះគីឡូប៊ីចេងកន្លះគីឡូ នំធុង ១ធុងតូចសារុង១ ក្រមា១ និងថវិការមួយចំនួន ។ សម្រាប់ពលរដ្ឋ និវត្តន៍ជន និងអតីតយុទ្ធជនចំនួន៦១នាក់ ទទួលបាន សារុង១ វែនតា១ និងថវិការមួយចំនួន ។សម្រាប់ពលរដ្ឋចូលរួមចំនួនជាង៥០០នាក់ទទួលបានសរុង១ និងថវិកាមួយចំនួន៕