(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារ ព្រំដែនអគ្គបញ្ជាការ បានដាក់ផែនការ និងជំរុញទៅកម្លាំងយោធានៃទីចាត់ការព្រំដែនទាំងអស់ត្រូវបង្កើនកិច្ចសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធលើការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។
នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ទីចាត់ការការងារព្រំដែនអគ្គបញ្ជា ការ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញ ទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅសាល ប្រជុំអគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាពឧត្តមសេនីយ៏ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារ ព្រំដែនអគ្គបញ្ជាការ។
សេចក្តីរាយការណ៍ដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះ បានគូសបញ្ជាក់ ពីលទ្ធផលស្នាដៃជាច្រើនដែលនាយទាហាន ពលទាហានរបស់ទីចាត់ការ ការងារព្រំដែនសម្រេចបាន តាមបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការ ពារជាតិ ជាពិសេសបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងកិច្ចការព្រំដែនជាមួយប្រទេសជិតខាង។
របាយការណ៏បានធ្វើការវាយ តម្លៃផងដែរពីសភាពការណ៍តាមបណ្តោយព្រំដែនប្រទេសទាំង៣ ដែលមកទល់ ពេលនេះ នៅតែរក្សាភាពស្ងប់ស្ងាត់បានល្អ ហើយកងកម្លាំងនីមួយៗនៅបាន ធ្វើការទំនាក់ទំនងគ្នាជាហូរហែរ បង្កើតបានស្មារតីយោគយល់ និងកិច្ច សហប្រតិបត្តិការតាមបណ្តោយព្រំដែន បង្កភាពងាយស្រួលដល់ប្រជាពល រដ្ឋបានចេញចូលឆ្លងដែនប្រកបអាជីវកម្ម និងដំណើរកំសាន្ត។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានសម្តែងនូវក្តីមោទនៈ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហាន ពលទាហាន នៃទីចាត់ការការងារព្រំដែន ដែលក្នុងរយៈកាលកន្លងមកនេះ មានកិច្ចសហការគ្នាល្អ ក្នុងការបំពេញភារកិច្ចតាមតួនាទីដែលបានប្រគល់ឲ្យ។ នៅក្នុងទិដៅផែនការបន្តលោកឧត្តមសេនីយ៍ សៀក សុជាតិ បានផ្តាំផ្ញើដល់ បណ្តាការិយាល័យ ផ្នែក និងបុគ្គល ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងចំនួនទ័ព ការកសាងអង្គភាព និងការបំប៉នសមត្ថភាពបន្ថែម តាមការសិក្សាប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធបច្ចេកវិទ្យា(GPS) ភាសាបរទេស និងច្បាប់ជាតិ អន្តរជាតិ ដើម្បីបង្កើនសមត្ថភាពរដ្ឋបាល ជាពិសេសថ្នាក់ការិយាល័យ និងប្រធានក្រុមការងារប្រចាំតាមបណ្តាច្រក ត្រូវចេះបញ្ជូនព័ត៌មានជាអក្សរ និងរូបភាពមកថ្នាក់លើ ដើម្បីក្តាប់សភាពការណ៍ និង រាយការណ៍ជូនមកទីចាត់ការបានទាន់ពេលវេលា៕
ជាមួយនោះត្រូវ ចេះសហការជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ឲ្យបាន រាល់បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ មានដូចជា៖ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងធ្វើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយប្រទេសជិត ខាងឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕