(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលកោះពេជ្ររសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ប៊ែលធីគ្រុប បានប្រារព្ធពិធីជប់លៀង ជួបជុំគណៈគ្រប់គ្រង បុគ្គលិកសាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូសរុបចំនួន ១,៧៤៥នាក់ ដើម្បីអបអរសារទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងចិត្ត កម្លាំងកាយគោរពច្បាប់រដ្ឋ បានត្រឹមត្រូវ និងបទបញ្ជាផ្ទៃ ក្នុងតាមផ្នែកនីមួយៗ បានយ៉ាងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់។ លោកក៏បានលើកឡើងពីការរីកចម្រើនរបស់ប៊ែលធី គ្រុប ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ចាប់តាំងពីប៊ែលធី តែមួយទីតាំង រហូតដល់បច្ចុប្បន្ន មាន១៩ទីតាំងក្នុងនោះ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ។ លោកក៏បានបន្ថែមទៀតថា យើងបានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗចំនួន៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទីI.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទីII.កម្មវិធីពង្រឹងស្មារតី ទីIII.កម្មវិធីទស្សនកិច្ចសិក្សា ទីIV.កម្មវិធិសិក្សាតាមទូរទស្សន៍ ទីV.កម្មវិធីប្រឡងសំណេរ ទីVI.កម្មវិធី ប្រកួតប្រជែងគណិតវិទ្យា និងទីVII.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖
-សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា -សិស្សថ្នាក់ទី១០សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម -កម្មវិធីប្រកួតប្រជែងនិយាយ ជាសាធារណៈ -កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
-វេទិកាជជែកពិភាក្សាជាសាធារណៈ -ថ្នាក់ទី៤ ទី៥ ខ្មែរ និងភាសាអង់គ្លេស Level4-5 ទស្សនកិច្ចព្រះបរមរាជវាំង -ថ្នាក់ទី៦ខ្មែរ និងភាសាអង់គ្លេស Level 6 ទស្សនកិច្ចសារមន្ទីរជាតិ -ថ្នាក់ទី៧ខ្មែរ និងភាសាអង់គ្លេស Level7 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ទួលស្លែង -ថ្នាក់ទី៨ខ្មែរ និងភាសាអង់គ្លេស Level8 ទស្សនកិច្ចមជ្ឍមណ្ឌល ប្រល័យពូជសាសន៍ជើងឯក
-ថ្នាក់ទី៩ខ្មែរ និងភាសាអង់គ្លេស Level 9 ទស្សនកិច្ចសារមន្ទីរជាតិ និងរមណីយភ្នំតាម៉ៅ -ថ្នាក់ទី១០ ខ្មែរ និងភាសាអង់គ្លេស Level 10ទស្សនកិច្ចព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យឧដុង្គ
-ថ្នាក់ទី១១ខ្មែរ និងភាសាអង់គ្លេស Level 11 ទស្សនកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក-ថ្នាក់ទី១២ខ្មែរ និងភាសាអង់គ្លេស Level 12 ទស្សនកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក -ទីIV. កម្មវិធិសិក្សាតាមទូរទស្សន៍ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ
-ទីV. កម្មវិធីប្រឡងសំណេរ សិស្សចេះស្ទាត់ ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ -ទីVI. កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធីដោះស្រាយ បញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។ -ទីVII. កម្មវិធីប្រកួតប្រជែងទេពកោសល្យ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត ។
ឆ្លៀតក្នុងឱកាសនោះដែរលោក លី ឆេង និងលោកស្រី ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ និងមានកម្មវិធីរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិក ទាំងអស់ផងដែរ ៕