(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដោះស្រាយស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃករណីបើកផ្លូវធ្លា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់យូរមក នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១។
មន្រ្ដីរដ្ឋបាលខេត្ដបានឲ្យដឹងថា ដំណោះស្រាយនេះមានគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លាជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ និងគោលបំណងមួយទៀត ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រសិនបើទំនាស់នៅតែមាននោះ ជំនាញសុរិយោដីមិនអាចធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនបានឡើយ។
សូមបញ្ជាក់ថា ដំណោះស្រាយនាពេលនេះ គឺទទួលបានលទ្ធផលសុក្រិត យុត្តិធម៌ ស្មោះត្រង់ ស្របតាមគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ ក្រោមកិច្ចសម្របសម្រួល និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់របស់លោក អ៊ុន ចាន់ដា ធ្វើឲ្យភាគីទំនាស់ទំាងសងខាងយល់ព្រមទទួលយកដោយសាទរ និងសន្យាបញ្ឈប់គុំនំ គុំគួន ចង់ចាញ់ឈ្នះគ្នាតទៅទៀត និងរក្សាគ្នាក្នុងនាមជាសាច់ញាតិ ជាអ្នកភូមិផងរបង ជាមួយ និងខិតខំប្រកបរបររកស៊ីទទួលទាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ ឱ្យបានថ្កុំថ្កើង ប្រកបដោយភាពថ្លៃថ្នូរ៕