Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បន្តអន្តរាគមន៍បញ្ជូនពលករខ្មែរ ៧នាក់ មកមាតុភូមិវិញ

02-11-2021 12:15

(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានបន្តអន្តរាគមន៍បញ្ជូន ពលករខ្មែរ ៧នាក់ ឱ្យបានមាតុភូមិនិវត្តន៍វិញ។

លោកបានបញ្ជាក់ថា៖ «នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានពលករខ្មែរចំនួន ០៧នាក់ និងកូនក្មេង ០៤នាក់ (ស្រី០៦នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា និងទីក្រុងបាងកកនៃប្រទេសថៃ មកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ដើម្បីឲ្យជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ដោយសារព្រំដែនថៃពុំទាន់បើកច្រក ហើយពួកគាត់ចង់វិលត្រឡប់ទៅស្រុកកំណើតវិញ»

ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៍ បញ្ជូនពលករខ្មែរខាងលើត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ នេះបើតាមលោក កុយ គួង៕