(ភ្នំពេញ)៖ ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិនមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះឡើយ។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនទៅសមាជិករាជរដ្ឋាភិបាលកម្ពុជា។

ក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា មិនបានបញ្ជាក់ពីមូលហេតុនៃការលើកសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃសុក្រ សប្តាហ៍នេះឡើយ។

សូមបញ្ជាក់ថា យោងទៅតាមរបៀបរបបរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរាល់ថ្ងៃសុក្រ នៃសប្តាហ៍នីមួយៗ ដើម្បីពិនិត្យ និងសម្រេចលើកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ទាំងឡាយដែលបានតាក់តែងឡើង។

តែនៅក្នុងសប្តាហ៍ខ្លះកិច្ចប្រជុំក៏ត្រូវបានលើកពេល អាស្រ័យការជាប់ភារកិច្ចរបស់នាយករដ្ឋមន្ត្រី ក៏ដូចជាការជាប់រវល់របស់សមាជិករាជរដ្ឋាភិបាលដទៃទៀត ក្នុងបេសកកម្មការងារទៅកាន់ទីនានា៕