Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងការបរទេស សរុបចំនួន៥រូប

02-11-2021 07:48

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែវិច្ឆិកានេះ។

មន្ត្រីការទូតជាន់ខ្ពស់ទាំង៥រូបដែលទើបតែងតាំងរួមមាន៖

១៖ លោក គង់ ភោគ ជារដ្ឋលេខាធិការ
២៖ លោក ជុំ សុន្ទរី ជារដ្ឋលេខាធិការ
៣៖ លោក ណុំ ពិសិដ្ឋ ជាអនុរដ្ឋលេខាធិការ
៤៖ លោក អ៉ឹង រចនា ជាអនុរដ្ឋលេខាធិការ
៥៖ លោក ឡេង ចាន់វីរៈ ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអនុរដ្ឋលេខាធិការ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖