(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ
២៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកធុរកិច្ចខ្មែរដែលមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅផ្ទះដោយអនុវត្តចាប់ពីថ្ងៃនេះ
៣៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំការប្រឡងបាក់ឌុបនៅឆ្នាំនេះ ដោយមិនអនុញ្ញាតឲ្យជាប់ស្វ័យប្រវត្តិដូចឆ្នាំមុនឡើយ
៤៖ សម្តេចតេជោ ហ៊ុន សែន៖ ចំនួនប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារមានទឹកប្រាក់ ៣៧ពាន់លានដុល្លារ, ខ្វះអ្នកខ្ចី
៥៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់៥ម៉ឺននាក់
៦៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានផ្តល់ថវិកាដល់សពអ្នកស្លាប់ដោយកូវីដ ចំនួន២លានរៀល ហើយ១លានរៀល សម្រាប់ការបញ្ចុះសព
៧៖ សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយដែលអ្នកវិភាគមួយចំនួនមិនដែលធ្វើមេដឹកនាំសោះ បែរជាផ្តល់យោបល់ឱ្យនាយករដ្ឋមន្រ្តីត្រូវតែធ្វើបែបនេឬបែបនោះ
៨៖ តើមានមូលដ្ឋានអ្វីខ្លះ ដែលនាំឱ្យសម្តេចតេជោ សម្រេចចិត្តបានត្រឹមត្រូវ និងទទួលបានជោគជ័យ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩?
៩៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចំណាយថវិកា២,៣០០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩, ក្នុងនោះចំណាយ៤០០លានដុល្លារ សម្រាប់សង្គ្រោះ ប្រជាពលរដ្ឋក្រីក្រ
១០៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមិនក្ស័យធន់នោះទេ បើទោះជាត្រូវចាក់វ៉ាក់សាំងដូសទី៤ ជូនពលរដ្ឋដោយមិនគិតថ្លៃ
១១៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសស្វាគមន៍ទេសចរបរទេសចាក់វ៉ាក់សាំងដែលចង់មកទស្សនាកម្ពុជា និងអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវវិធានសុខាភិបា
១២៖ សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់ហាងទាំងអស់យោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចតែមិនទាន់មានកាតវ៉ាក់សាំង ប៉ុន្តែថ្ងៃក្រោយត្រូវតែទាមទារកាតវ៉ាក់សាំង ចាំឱ្យចូលហាង
១៣៖ សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង៣៨លានដូស ក្នុងការសន្យាជាង៤៧លានដូស, បច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សាំង
១៤៖ អបអរសាទរគូស្នេហ៍ទាំងឡាយ! សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរៀបចំអាពាហ៍ពិពាហ៍បាន តែត្រូវកាត់បន្ថយចំនួនអ្នកចូលរួម
១៥៖ សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលជាតិ ជាមរតករាប់រយឆ្នាំ សម្រាប់ការពារជាតិ ពីការជ្រៀតជ្រែករបស់បរទេស
_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)