(ភ្នំពេញ)៖ ដើម្បីរួមចំណែកដល់បង្កើនចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយ ដោយពន្យល់ពីការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច។

វិវាទពាក់ព័ន្ធនឹងប្រតិបត្តិការ នៃបរធនបាលកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដោះស្រាយដោយក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) លើកលែងតែមានការកំណត់ផ្សេងពីនេះ ដោយបញ្ញត្តិករពាក់ព័ន្ធ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទ ជាកម្មវត្ថុនៃបណ្តឹងរដ្ឋបាល ឬបណ្តឹងតវ៉ាទៅតុលាការ មានសមត្ថកិច្ចក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃចេញសេចក្តីសម្រេច។

ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តាមសំណើរបស់ ន.ប.ធ (ច្បាប់ស្តីពីបរធនបាលកិច្ច
២០១៩ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១, អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោម របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១)៕