(ភ្នំពេញ)៖ លោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកង តំណាងលោកអភិបាលខណ្ឌ ធឹម សំអាន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារអាយុ០៥ឆ្នាំ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ នៅតាមបណ្ដោយ ផ្លូវ៣៦៤ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយទី២។
ឆ្លៀងក្នុងឱកាសនោះផងដែរ លោកស្រី សុិន រតនា ក៏បានជួបសំណេះសំណាល ដោយសាកសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួល នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារនៅក្នុងមូលដ្ឋានដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពខាងលើផងដែរ។
លោកស្រី សុិន រតនា បានលើកឡើងពីគិតគូរពីសុខទុក្ខដល់ប្រជាជន នៅក្នុងមូលដ្ឋានឱ្យបន្តថែទាំសុខភាព និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពទាំងអស់គ្នា ពោលគឺរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕