(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចផ្តន្ទាទោសជនត្រូវចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារកំណត់៨ខែ ប៉ុន្តែត្រូវឣនុវត្តទោសចំនួន ៤ខែ និង១៥ថ្ងៃប៉ុណ្ណោះ ចំណែកទោសនៅសល់ប៉ុន្មានត្រូវព្យួរ។

សកម្មជនក្រុមប្រឆាំងឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួនកាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោយធ្វើសកម្មភាពញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបានជេរប្រមាថ ដល់ប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជជែកគ្នាក្នុង Group នៃបណ្ដាញសង្គម Telegram។

ជននេះត្រូវតុលាការចោទប្រកាន់ពីបទ ញុះញង់ និងផ្តេីមគំនិតជេរប្រមាថរាជរដ្ឋាភិបាល។ ការប្រកាសសាលក្រមផ្តន្ទាទោស ធ្វេីឡេីងដោយចៅក្រមជំនុំជម្រះ លោក អួង វុទ្ធា៕