(ភ្នំពេញ)៖ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានបើកដំណើរការហើយ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលពិធីប្រកាសបេីកយុទ្ធនាការនេះធ្វេីឡេីងតាមប្រព័ន្ធអនឡាញ(ZOOM)។
កម្មវិធីប្រកាសជាផ្លូវការ «យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១» ធ្វេីឡេីងក្រោមវត្តមាន លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាសហស្ថានិក «គម្រោងស្អាត» , លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
«យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១» ត្រូវបានដាក់ចេញបន្ទាប់ពីបានសម្រេចផែនការសកម្មភាពផ្សព្វផ្សាយ និង អប់រំជាច្រើន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសំរាម តាមរយៈបណ្តាញទំនាក់ទំនងសង្គម សារព័ត៌មាន និងជាពិសេស តាមរយៈការចុះបញ្ជ្រាបសារ «ភ្នំពេញស្អាត» នៅតាមបណ្តាគ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនជាង៤០កន្លែង និងនៅតាមទីផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ។
ក្នុងឆ្នាំនេះ យុទ្ធនាការភ្នំពេញស្អាតនៅតែឈរលើបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ក្រោមទិស ស្លាកថ្មីប្រចាំឆ្នាំ គឺ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដោយឈរលើមូលដ្ឋានបន្តលើកទឹកចិត្តឲ្យមនុស្សយុត សម័យថ្មីប្រតិបត្តិនូវគោលការណ៍សុវត្ថិភាព និងអនាម័យ ជាពិសេសស្មារតីលើកកម្ពស់ ជំរុញមេត្រីភាព បរិស្ថាន ពោលគឺ «ការទុកដាក់ និងគ្រប់គ្រងសំរាមឲបានត្រឹមត្រូវ»។
«ទម្លាប់ថ្មី ទម្លាប់ស្អាត» មិនត្រឹមតែសំដៅដល់ ទម្លាប់ក្នុងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ ប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលលើសពីនេះគឺបំផុសគំនិត ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបរបរវិជ្ជាជីវះផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយទម្លាប់ថ្មី។
ក្នុងកម្មវិធីបើកនេះផងដែរ តបទៅនឹងគោលដៅរបស់ពាក្យស្លោកខាងលើ ក្នុងឆ្នាំនេះ ក្រុមការងារប្រតិបត្តិគម្រោងស្អាតបាន ជ្រើសរើសយកយុវជនសុច្ឆន្ទៈស្តាតចំនួន៤០នាក់ ដើម្បីសហការគ្នាប្រកបដោយភាតរភាព ក្នុងការអនុវត្ត ផែនការសកម្មភាពគ្រប់ជំពូក ដូចដែលមានចែងក្នុងសេចក្តីព្រាងយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ដែល រួមមាន៖ ការសម្ភាសជាមួយនាយកប្រតិបត្តិ (Executives) ដែលអញ្ជើញមកពីវិស័យចម្រុះ ក្នុងអង្គភាព សាធារណៈ និងឯកជន ការសម្ភាសជាមួយអ្នកជួរមុខ (Frontliners) ការអញ្ជើញវាគ្មិនកិត្តិយស ជានាយកប្រតិបត្តិ ប្រធានអង្គភាព អ្នកជំនាញបច្ចេកទេស មកពីវិស័យរដ្ឋ និងឯកជននានា មកប្រឹក្សាអំពីបញ្ហាប្រឈមនិងលើកឡើងជាដំណោះស្រាយល្អៗក្នុងកិច្ចពិភាក្សាជាលក្ខណៈតុមូល (PanelDiscussion )។ កិច្ចពិភាក្សានេះផ្តោតចម្បងទៅលើប្រធានបទ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ការអនុវត្តអាជីវកម្មប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ។
ជាងនេះទៀត ក្រុមការងារប្រតិបត្តិគម្រោងស្អាត នឹងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធ ប្រឆាំងមេរោគកូវីដ១៩ តាមរយៈដាក់បញ្ចូលវិធានការ «៣ការពារ និង៣កុំ» ទៅក្នុងគោលការណ៍គ្រឹះរបស់ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ផងដែរ។
ជាមួយគ្នានេះ ក៏ភ្ជាប់ជាមួយសកម្មភាពមួយចំនួនទៀតដូច ជា QR Code, Animated Infographic, វីដេអូជាគំនូរជីវចល, Fun Voxpod និង Mini Game ជាដើម។
នាឆ្នាំនេះ យុទ្ធនាការភ្នំពេញស្អាតក៏ទទួលកិច្ចសហការ និងការឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបណ្តាក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាលព្រមទាំងសំណាក់សាធារណជនផងដែរ៕