(ភ្នំពេញ)៖ ការពង្រាយធុងសំរាមក្នុងខណ្ឌដង្កោ ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហការជាមួយសាលាខណ្ឌដង្កោ ទទួលបានការកោតសរសើរពីចៅសង្កាត់ មេភូមិ និងពលរដ្ឋ លើការជ្រុមជ្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់បរិស្ថានស្អាត ក្នុងសហគមន៍ខណ្ឌដង្កោ។

លោក ហ៊ូ ហ៊ុន មេភូមិភូមិថ្មី នៃសង្កាត់ដង្កោ បានឲ្យដឹងថា «ការផ្ដល់ធុងសំរាមដល់ពលរដ្ឋរស់នៅលើដងផ្លូវនៅខណ្ឌដង្កោនេះ បានចូលរួមចំណែកយ៉ាងសំខាន់ លើបរិស្ថានសហគមន៍។ គម្រោងនេះ មិនត្រឹមតែធ្វើឲ្យពលរដ្ឋទុកដាក់សំរាមត្រឹមត្រូវជាងមុននោះទេ ថែមទាំងធ្វើឲ្យបរិស្ថាននៅលើដងផ្លូវទាំងសងខាង ក្នុងសង្កាត់ដង្កោ មានសណ្ដាប់ធ្នាប់ និងមានអនាម័យជាងមុន»

សូមបញ្ជាក់ថា ចុងឆ្នាំ២០២១នេះ សហគមន៍ស្អាតផ្តើមចេញពីយើង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គ្រោងឧបត្ថម្ភធុងសំរាមចំនួន ១០០០ ធុង ដល់សហគមន៍ក្នុងខណ្ឌដង្កោ និងវិទ្យាល័យទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ព្រមទាំងនៅតាមបណ្ដាខេត្តក្រុងមួយចំនួនផងដែរ៕