ឪពុកក្មេករបស់លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលមរណភាពដោយរោគាពាធ
01-11-2021 14:27
(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី យិន សំភា ព្រមទាំងក្រុមគ្រួសារមានទុក្ខក្រៀមក្រំ ដោយលោក យិន ប៊ុនទិត ត្រូវជាឪពុកក្មេក និងឪពុកបង្កើត បានទទួលមរណភាពដោយរោគាពាធ (មិនមាន COVID) នៅវេលាម៉ោង ៩៖១៧នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
សពត្រូវបានតម្កល់ទុកនៅសណ្ឋាគារហាយស្កាយ តាមផ្លូវជាតិលេខ៦ ចម្ងាយពីគល់ស្ពានជ្រោយចង្វារប្រមាណមួយគីឡូម៉ែត្រ និងត្រូវចាប់ផ្តើមដង្ហែរចេញនៅវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីយកទៅបូជា។
ដំណឹងនេះជាការជូនព័ត៌មានសាច់ញាតិ និងញាតិមិត្តជិតឆ្ងាយ៕