Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ រដ្ឋបាលខេត្តព្រះវិហារ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារមានអាយុ៥ឆ្នាំ

01-11-2021 11:25

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ ចាប់ពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ដែលមានរយៈពេល១៤ថ្ងៃ សម្រាប់ការចាក់ដូសទី១ ដោយពេលព្រឹកចាប់ពីម៉ោង០៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖៣០នាទី ដល់ម៉ោង១៧ ៖៣០នាទី នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអាណា ព្យាបាល ដែលនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖