(ប៉ៃលិន)៖ សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តចំនួន២៥០នាក់ បានរៀបចមពិធីប្រកាសបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនហើយ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្ស ស្ថិតនៅ ភូមិចំនួន១៤ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ពិធីនេះ រៀបចំឡើង ដោយមានការចូលរួមពី លោកស្រី បាន ស្រីមុំ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងជាសមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល អង្គពិធីក៏ មានការអញ្ជើញចូលរួមពី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ សាខាបក្សភូមិ និងសកម្មជនយុវជន សរុបចំនួន ៣០៥នាក់ ។
លោកស្រី បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន។
លោក អ៊ី ឈាន ក៏បានជូនពរ ចំពោះសមាជិក សមាជិការគណបក្សទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមជូនពរឲ្យសមាជិក សមាជិកា គណបក្ស ទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដែលគណបក្សប្រគល់ជូន។
លោកស្រី បានផ្តល់មតិ និងផ្តាំផ្ញើ ដល់សមាជិក សមាជិកាយុវជន ដែលប្រកាសទទួលស្គាល់ជាផ្លូវការនាពេលនេះ ក្នុងនាមយើងទាំងអស់គ្នា ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពិសេសប្អូនៗជាសកម្មជនយុវជនរបស់គណបក្សចាស់ និងថ្មី ត្រូវចេះរួបរួមសាមគ្គីគ្នាជាមហាគ្រួសារគណបក្សប្រជាជនតែមួយ ត្រូវគោរព និងអនុវត្តនូវលក្ខន្តិក បទបញ្ជាផ្ទៃក្នុង គោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពពន្យល់ ផ្សព្វផ្សាយ អូសទាញយុវជន យុវនារី ផ្សេងទៀត ឲ្យបានយល់ដឹង ពីគុណបំណាច់ដ៏ធំធេង ក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ របស់គណបក្សប្រជាជនកម្ពុជា ពិសេសខេត្តប៉ៃលិន គឺដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា បានបង្រួបបង្រួមជាតិខ្មែរតែមួយ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍យ៉ាងច្រើនមកដល់បច្ចុប្បន្ន ។ បំផុសដល់យុវជនដ៏ទៃទៀត ឲ្យចូលរួម និងគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជៀសវាងកុំពួកគាត់ចាញ់ឧបាយកលបោកប្រាស់ និងការសន្យាខ្យល់របស់ជនអគតិមួយចំនួន លោកស្រី បានអំពាវនាវដល់យុវជន សមាជិក សមាជិកា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យចូលរួមសកម្មភាពមនុស្សធម៌ និងបម្រើសេវាសាធារៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាដោយស្មោះត្រង់ និងឥតលក្ខខ័ណ្ឌ ។
ហើយយើងជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាយុវជនគំរូល្អ ដោយមានឥរិយាបទល្អ មានសេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឫស្សីរបស់សង្គមជាតិយើង ដោយចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចការងារសង្គម ដើម្បីលើកស្ទួយកិត្យានុភាពជាតិ ជៀសឲ្យផុតពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗព្រមទាំង គោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក ផងដែរ។
ក្នុងឱកាសនេះដែរ លោក អ៊ី ឈាន បានចូលរួមឧបត្ថម្ភថវិកា ២លានរៀល ដល់គណបក្សសង្កាត់សម្រាប់អាហារសាមគ្គី ឧបត្ថម្ភដល់សាខាបក្សភូមិទូទាំងខេត្តចំនួន៧៩ភូមិ ក្នុងមួយភូមិៗ១០ម៉ឺនរៀល និងឧបត្ថម្ភដល់សមាជិក សមាជិកាចំនួន២៥០នាក់ ម្នាក់ៗ២ម៉ឺនរៀល ផងដែរ៕
http://image.freshnewsasia.com/2016/019/03/fn-2016-04-09-13-40-34-8.JPG http://image.freshnewsasia.com/2016/019/03/fn-2016-04-09-13-40-34-9.JPG