(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោកស្រី លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អភិបាលរងខេត្ត អស់លោក លោកស្រីប្រធានមន្ទីរ និងមន្រ្តីសាលាខេត្តជាច្រើនរូបទៀត បានរៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលាខេត្តសៀមរាប។
ការរៀបចំពិធីសូត្រមន្តនាពេលនេះ គឺធ្វើឡើងដើម្បី អបអរសាទរដល់បុណ្យចូលឆ្នាំថ្មីផង ដើម្បីលើករាសីផង និងដើម្បីសុំសេចក្តីសុខសប្បាយពីទេវតាឆ្នាំថ្មី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់ក្នុង ពេលឆាប់ៗខាងមុខនេះ៕