(ញូយ៉ក)៖ ឯកសារសម្ងាត់ Panama Papers បានបង្ហាញពីការលាក់បាំងមូលនិធិសម្ងាត់តាមរយៈ គណនេយ្យធនាគារចំនួនរាប់ពាន់គណនេយ្យ ដែលផ្ទុយទៅនឹងច្បាប់ប្រឆាំងការស៊ីសំណូកសូកប៉ាន់ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
ស្ថាប័នដែលនឹងស៊ើបអង្កេតលើរឿងនេះ គឺគណកម្មការមូលប័ត្រ និងសន្តិសុខ (SEC) របស់អាមេរិក ដើម្បីរកឲ្យឃើញនូវអំពើពុករលួយ ដែលការស៊ើបអង្កេតនោះត្រូវបានបញ្ជាដោយប្រមុខស្ថាប័ននេះផ្ទាល់។
លោកស្រី Kara Novaco ប្រធានគណកម្មការខាងលើនេះ បានបញ្ជាក់ថាលោកស្រីកំពុងតែពិនិត្យមើល Panama Papers ហើយនឹងចាត់វិធានការស៊ើបអង្កេតជាទូទៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណា ក៏ដោយលោកស្រី មិនទាន់ហ៊ានអះអាងពីភាពលម្អិតនោះឡើយ ដោយរង់ចាំការស៊ើបអង្កេតបញ្ចប់ទៅជាមុនសិន៕