(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចំពោះលិខិតជូនពរថ្ងៃខួបកំណើតរបស់សម្តេច។
សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានឃើញនូវសារលិខិតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ របស់ឯកឧត្តមតាមបណ្តាញសារព័ត៌មាន Fresh News ដែលមានអត្ថន័យជូនសព្ទសាធុការពរជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០ ២១ខាងមុខនេះ។
ខ្ញុំសូមអរគុណ និងសូមប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៏ និងសូមបានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕