(ព្រៃវែង)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយនឹងកងរាជអាវុធហត្ថស្រុកពាមរក៍ បានឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន ចំនួន២នាក់ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១២៖៤៥នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍។

សមត្ថកិច្ចអាវុធស្រុកពាមរក៍ បានឱ្យដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ រ៉ា រាជ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ លាប ចន្ធូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ (ក)ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចអាវុធហត្ថ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌ស ចំនួន០២កញ្ចប់, ទូរស័ព្ទដៃចំនួន០១គ្រឿង, ដាវកែឆ្នៃចំនួន២, ឧបករណ៍សម្រាប់ជក់ថ្នាំ១សម្រាប់ ថង់សម្រាប់ចែកថ្នាំមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕