(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១៥៨,៣២២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,៨៨៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៣,២១៥នាក់ (ស្លាប់ ១៤៣,៣៦១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៧៩,៩៤៣នាក់ (ស្លាប់ ៤២,៦២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៦០,៨០៩នាក់ (ស្លាប់ ២៨,៨៣២នាក់)
* ថៃ ឆ្លងចំនួន ១,៩០៣,១៦៥នាក់ (ស្លាប់ ១៩,១៥៧នាក់)
* វៀតណាម ឆ្លងចំនួន ៩១០,៣៧៦នាក់ (ស្លាប់ ២១,៩៦៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៨,៦០៥នាក់ (ស្លាប់ ១៨,៦៤៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៩២,០៩៩នាក់ (ស្លាប់ ៣៨០នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,៤២៧នាក់ (ស្លាប់ ២,៧៨១នាក់)
* ទ្បាវ ឆ្លងចំនួន ៣៨,៧២៨នាក់ (ស្លាប់ ៦១នាក់)
* ព្រុយណេ ឆ្លងចំនួន ១២,៩៥៥នាក់ (ស្លាប់ ៨៦នាក់)៕