(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ ថតរូបជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ពេលដែលថតរូបនោះ សម្តេចមានអាយុ៣៦ឆ្នាំ ចំណែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតវិញ មានអាយុ៣៤ ហើយសម្តេចតេជោ កោតសរសើរអំពីភាពទាក់ទាញនៃសម្រស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងវ័យនោះថា ពេលស្លៀកខោខៅប៊យទៅ ស៊ិចស៊ីគ្រាន់បើ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងាថា «ទើបរកឃើញរូបថតមួយសន្លឹកទៀត ដែលថតនៅឆ្នេរសុខា ក្រុងព្រះសីហនុ ឆ្នាំ១៩៨៨។ ពេលនោះមិនទាន់មានការអភិវឌ្ឍដូចសព្វថ្ងៃទេ។ យើងប្រឹងប្រែងខ្លាំងណាស់ទំរាំមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ពេលនោះខ្ញុំទើបមានអាយុ៣៦ឆ្នាំ ឯភរិយាខ្ញុំអាយុ៣៤ឆ្នាំ ថែមទាំង (ស្លៀក) ខោខៅប៊យសិចស៊ីគ្រាន់បើប្រពន្ធខ្ញុំ»។
ការថតរូបយ៉ាងសាមញ្ញនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា ធ្វើឡើងនៅ ឆ្នេរសុខា ខេត្តព្រះសីហនុ ក្នុងឆ្នាំ១៩៨៨៕