(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៦នាក់, អ្នកជំងឺចំនួន ២៣៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៨នាក់ (ក្នុងនោះ ៥នាក់អត់បានចាក់វ៉ាក់សាំង)។
គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៤២៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៥៣៤នាក់, ស្លាប់សរុបចំនួន២,៧៨១នាក់៕