(ព្រុចសែល)៖ ប៉ូលិសបែលហ្ស៊ិក បានចេញប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ ពាក់ព័ន្ធនឹងអំពើភេរវកម្ម នៅទីក្រុងព្រុចសែល និងប៉ារីស កាលពីពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
តាមរបស់ប៉ូលិសបែលហ្ស៊ិក បន្ទាប់ពីប្រតិបត្តិការកាលពីថ្ងៃសុក្រនោះឲ្យដឹងថា ក្រុមភេរវករ នៅក្នុងប្រទេសបារាំង និង បែលហ្ស៊ិកទាំងនេះ បានទទួលបញ្ជាឲ្យរៀបចំប្រតិបត្តិការវាយប្រហារនៅប៉ារីស និងព្រុចសែល ពីសំណាក់មេបញ្ជាការពួកគេ ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យដែលប៉ូលិសចាប់ខ្លួនបានមានម្នាក់ឈ្មោះ Mohamed Abrini ជាជនជាតិ បែលហ្ស៊ិក ត្រូវបានប៉ូលិសអះអាងថា គេទំនងជាបានជួយរៀបចំការវាយប្រហារនៅទីក្រុង ប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបណ្តាលឲ្យមនុស្ស ១៣០នាក់ស្លាប់៕