(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញវីដេអូ អំពីទេសភាពដ៏ទាក់ទាញភ្ញៀវទេសចរ នៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមាត់សមុទ្រមួយគ្រប់គ្រងដោយ លោក យន្ត មីន ជាអភិបាលខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខេត្តព្រះសីហនុ ជាខេត្តយុទ្ធសាស្រ្តពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ តើចៅហ្វាយខេត្តទើបឡើងគ្រប់គ្រង និងដឹកនាំថ្មីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនក្នុងកម្រិតណា? សូមស្តាប់ប្រសាសន៍ លោក យន់ ម៉ីន ចៅហ្វាយខេត្តថ្មី អំពីទិសដៅ និងយុទ្ឋសាស្រ្តក្នុងការអភិវឌ្ឍ និងជំរុញការកសាងខេត្តព្រះសីហនុ»។
ខាងក្រោមនេះជាវីដេអូ របស់សម្តេចតេជោ ស្តីពីទេសភាព និងការគ្រប់គ្រងនៅខេត្តព្រះសីហនុ៖
ខេត្តព្រះសីហនុ ជាខេត្តយុទ្ឋសាស្រ្តពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងទាក់ទាញទេសចរណ៌ ជាតិ និងអន្តរ ជាតិយ៉ាងច្រើនកុះករ។ តើចៅហ្វាយខេត្តទើបឡើងគ្រប់គ្រង និងដឹកនាំថ្មីផ្តល់ភាពកក់ កក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនក្នុងកម្រិតណា? សូមស្តាប់ប្រសាសន៌ លោក យន់ ម៉ីន ចៅហ្វាយខេត្តថ្មី អំពីទិសដៅ និងយុទ្ឋសាស្រ្តក្នុងការអភិវឌ្ឍ និងជំរុញការកសាងខេត្តព្រះសីហនុ ។
Posted by Samdech Hun Sen, Cambodian Prime Minister on Friday, April 8, 2016