
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
អ្នកទោសដែលមីយ៉ាន់ម៉ាទើបដោះលែងមាន ១៣៨នាក់ និង បន្ធូរបន្ថយទោស ២,១៧៨នាក់
09-04-2016 09:17
(រ៉ង់ហ្គូន)៖ បណ្តាអ្នកទោសនយោបាយយ៉ាងហោចណាស់ ១៣៨នាក់ត្រូវបានដោះលែង និង ២,១៧៨នាក់ទៀត ត្រូវបានបន្ធូរបន្ថយទោស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារព័ត៌មានស៊ិនហួ នៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងទាំង ១៣៨នាក់នោះ គឺមាន ២៥នាក់ជាស្ត្រីដោយពួកគេ ត្រូវបានដោះលែងពីពន្ធនាគារនៃតំបន់ Bago, Magway, Yangon, និង Mandalay។ ក្រៅពីការដោះលែងនេះ ក៏មានអ្នកទោសនយោបាយកម្រិតធ្ងន់ចំនួន ២,១៧៨នាក់ផ្សេងទៀត ត្រូវបានសម្រេចបន្ធូរបន្ថយទោស ឲ្យបានស្រាលជាងមុនផងដែរ។
ការដោះលែងនេះបានកើតឡើងក្រោយពីរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី ឡើងកាន់អំណាចពេញលេញ ហើយនេះជាការសន្យាតាំងពីដើមរៀងមកដែរថា នឹងដោះលែងអ្នកទោសនយោបាយនានា នៅពេលលោកស្រី ស៊ូជី ឡើងកាន់អំណាចជាផ្លូវការ៕