(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភមួយចំនួនជូនកងកម្លាំង កងទ័ពដឹកជញ្ជូន ដែលបានបំពេញបេសកកម្មការងារ ដឹកជញ្ជូនបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក វិលត្រឡប់ទៅអង្គភាពវិញ នៅលើទឹកដីខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្ម ដ៍មមាញឹករបស់កងទ័ពដឹកជញ្ជូន ដែលបានដឹកជញ្ជូនបងប្អូនពលករ ពីព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងទៅកាន់លំនៅដ្ឋាន។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា ពេលនេះស្ថានភាពកូវីដ១៩ និងការដឹកជញ្ជូនពលករមានការកាត់បន្ថយ ដូច្នេះត្រូវបានបញ្ចប់ការដឹកជញ្ជូនច្រើនជាង ហើយត្រូវបានត្រឡប់ទៅបំពេញ បេសកកម្មនៅអង្គភាពខ្លួនវិញ។ លោកអភិបាលខេត្ត ក៏សូមជូនពរកងកម្លាំងទាំងអស់ប្រកបដោយសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារជូនជាតិ និងប្រជាជន៕