(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះដើម្បីពិភាក្សា លើការជ្រើសរើសយកសេចក្តីព្រាងច្បាប់ ស្តីពីសហជីព បញ្ចូលក្នុងកិច្ចប្រជុំពេញអង្គ។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា។
កិច្ចប្រជុំនេះក៏កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំពេញអង្គផងដែរ។ ក្រៅពីនោះ មានការពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជន និងគណបក្សសមរង្ស៊ីផងដែរ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖