(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ និងជាអនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានបន្តដឹកនាំបណ្ដាញ សមាគមនារីសង្កាត់យកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀត មកឧបត្ថម្ភដល់ប្រជាពលរដ្ឋចាស់ជរា ដែលមានជំងឺ និងជួបការខ្វះខាតងាយរងគ្រោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ។
សកម្មភាពសមធម៌ នៃការឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋ ដែលមានជំងឺ និងជួបការខ្វះខាតងាយរងគ្រោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវនេះ បានធ្វើឡើងជាបន្តបន្ទាប់នៅ៣សង្កាត់ផ្សេងៗគ្នាមានសង្កាត់ឫស្សីកែវ សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ និង៣ថ្ងៃជាប់គ្នា តាំងពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១។
លោកស្រី សួស សូលីដា នៅតែបន្តទទូចឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ និងការៀនផ្លាស់ប្ដូរទម្លាប់ធ្វើការងារផ្សេងៗ ពោលគឺការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។
សូមជម្រាបថា លោកស្រី សួស សូលីដា តំណាងលោក ឯក ឃុនដឿន បានដឹកនាំបណ្ដាញសមាគមនារីសង្កាត់ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជំងឺ និងជួបការខ្វះខាតងាយរងគ្រោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ចំនួន២សង្កាត់ រួចមកហើយ ដែលរួមមាន៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ កាលពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២១៕