(ភ្នំពេញ)៖ ក្មេងស្ទាវពីរក្រុមបើកឆាកប្រយុទ្ធរងរបួសធ្ងន់ទាំងសងខាង ដោយហេតុការនេះបានកើតឡើង នៅជិតផ្សារព្រៃទា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នាម៉ោង១០៖២០នាទីយប់ថ្ងៃទី៨ ខែមេសាឆ្នាំ២០១៦នេះ ។
បើតាសាក្សីពីកន្លែងកើតហេតុឲ្យដឹងថា មុនមានករណីវាយកាប់ចាក់គ្នានេះកើតឡើង គឺប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុ បាននាំគ្នាចាក់ធុងបាស់រាំលេងកម្សាន្ត ស្របពេលនោះដែរ ក៏មានក្រុមក្មេងស្ទាវមួយក្រុមប្រមាណជា១០នាក់ ជិះម៉ូតូបីគ្រឿងមកលេងផ្ទះជួលបងប្អូនក្បែរកន្លែងកើតហេតុ ខណៈដែលកំពុងជិះមកដល់បានជ្រុលចង្កូតទៅកិនជើង ស្ទាវមួយក្រុមទៀត នៅកន្លែងកើតហេតុ ភ្លាមៗនេោះធ្វើឲ្យក្មេងស្ទាវដែលត្រូវគេជិះម៉ូតូកិនជើងនោះបានសួរនាំ រហូតបង្កជាពាក្យទំនាស់ពាក្យសំដីតឹងសសៃកដាក់គ្នា ឈានទៅដល់ការទាញកាំបិត និងដំបងវាយកាប់គ្នាដូចក្នុងរឿងហុងកុង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ជិត១០នាក់ និងខូចខាតម៉ូតូចំនួន៣គ្រឿង រឺឯអ្នករងរបួសត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
ក្រោយមកសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានចុះមកអន្តរាគមន៌ដល់កន្លែងភ្លាមៗផងដែរ និងបានឃាត់ខ្លួនក្រុមក្មេងទំនើងម្ខាងទៀតបាន៤នាក់ ដើម្បីយកទៅសួរនាំរករឿងហេតុដែលបណ្តាលឲ្យមានហឹង្សារបង្កអោយមានរងរបួសធ្ងន់នេះកើតឡើង៕