(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានស្នើឱ្យ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស្រាយបំភ្លឺជុំវិញ ការផ្តល់កញ្ចប់​ស្រោមសំបុត្រ ដល់កងទាហាន នៅខេត្តព្រះវិហារ នាថ្មីៗនេះ, នេះបើយោងតាមរបស់លោក សួន សេរីរដ្ឋា។

តាមលិខិតលិខិតរបស់ លោក សួន សេរីរដ្ឋា ដែលចេញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០៦នេះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ លោក ឱម យ៉ិនទៀង បានចែកស្រោមសំបុត្រ​ទៅគ្រួសារ​នាយទាហាន និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសខេត្តព្រះវិហារ។ ព្រមជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក៏បានបង្ហាញពី Link ទៅកាន់ Facebook ដែលបញ្ជាក់ពីរូបភាព​ចែកស្រោម​សំបុត្រ របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ផងដែរ។

លោក សួន សេរីរដ្ឋា បានចោទសួរ៧សំណួរទៅកាន់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀងថា ក្នុងស្រោមសំបុត្រនោះ មានអ្វី? ជាលុយសុទ្ឬ ឬជាអ្វីផ្សេង? បើជាលុយមានចំនួនប៉ុន្មាន? លុយបានមក​ពីណា? ជាថវិកាផ្ទាល់? ឬជាលុយរដ្ឋ? សរុបទាំងអស់ចំនួនប៉ុន្មានជាដើម?

Fresh News មិនទាន់អាចទំនាក់ទំនង សុំការបកស្រាយពី លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បាននៅឡើយទេចំពោះរឿងនេះ។

ខាងក្រោមនេះជាលិខិតរបស់ លោក សួន សេរីរដ្ឋា ផ្ញើទៅកាន់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖