(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៩នាក់, ជាសះស្បើយ២៧២នាក់, ស្លាប់ចំនួន៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៥លាន ៧៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៨ម៉ឺននាក់ និងជាសះស្បើយជាង ២២២លាន ៧៥ម៉ឺននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន ទទួលញញួរប្រធានអាស៊ាន ដោយប្តេជ្ញាដឹកនាំអាស៊ានបោះជំហានទៅមុខ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»
៤៖ ថៃ៖ មនុស្ស ៩,៦៥៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
៥៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង»
៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧៦,៣៦១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៥៨៤នាក់ស្លាប់ក្នុង១ថ្ងៃ
៧៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា នឹងបន្តដើរតួនាទីសំខាន់ក្នុងការស្តារឡើងវិញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ
៨៖ ចិនប្រកាស «ប្រឆាំងដាច់ខាត» ចំពោះទំនាក់ទំនងយោធារវាងអាមេរិក និងតៃវ៉ាន់
៩៖ សម្តេចតេជោ ហ៊ុន សែន ស្នើរុស្ស៉ី បន្តផ្តល់ជំនួយប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដែលមានការចាត់តាំងជាប្រព័ន្ធ
១០៖ លទ្ធផលស្ទង់មតិ៖ ការជឿជាក់លើលោក ចូ បៃដិន ថាអាចស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ «ធ្លាក់ចុះមកនៅ ៤៤%»
១១៖ អារម្ភកថារបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឯកសារផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង
១២៖ ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ ស្នើឲ្យដាក់ពន្ធលើប្រាក់ចំណូលមហាសេដ្ឋីអាមេរិក «៧០០នាក់» ដើម្បីគាំទ្រដល់ផែនការសេដ្ឋកិច្ចលោក ចូ បៃដិន
១៣៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកជាបណ្តោះអាសន្នសកម្មភាពការងារ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំប្រមូលផ្តុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត
១៤៖ តំបន់ភាគឦសានប្រទេសចិន បង្កើនការប្រុងប្រយ័ត្នខ្លាំង ខណៈកូវីដ១៩ កំពុងលងបន្លាចជាថ្មី
១៥៖ ក្រសួងវប្បធម៌ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:
១៦៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ (ជុំទី១០)
- ព័ត៌មាន Fresh News Plus
១៖ ២ភាគរយនៃទ្រព្យរបស់កំពូលមហាសេដ្ឋី Elon Musk អាចដោះស្រាយបញ្ហាអត់ឃ្លានពិភពលោកបានយ៉ាងងាយស្រួល
២៖ តម្លៃភាគហ៊ុនរបស់ Twitter បានកើនឡើងភ្លាមៗ បន្ទាប់ពីប្រកាសបង្ហាញប្រាក់ចំណូលត្រីមាសទី៣កើនឡើង ៣៧ភាគរយ
៣៖ ថៃគ្រោងចំណាយលុយ ៣លានដុល្លារ អញ្ជើញតារា K-POP ល្បី គឺ Lisa និងតារាចម្រៀងអ៊ីតាលីម្នាក់ មកចូលរួមការប្រគំតន្ត្រីក្នុងថ្ងៃចូលឆ្នាំសាកល
៤៖ Bayern ជ្រុះចេញពីពាន German Cup ជាមួយនឹងបរាជ័យធ្ងន់ធ្ងរបំផុត គិតចាប់ពីឆ្នាំ១៩៧៨ មក
៥៖ Barcelona បញ្ចប់តំណែងលោក Ronald Koeman ក្រោយដឹកនាំបានតែ ១៤ខែប៉ុណ្ណោះ
_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)