(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ខ្លួន និងតាមប្រព័ន្ធវីឌីអូអនឡា ញ (ZOOM MEETING) ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត ដើម្បីលើកយករបៀបវារៈចំនួន១២ មកពិភាក្សា និងអនុម័ត ក្រោមវត្តមានលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣នេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ធុយ សុខន និងលោកស្រី ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងអាវុធខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១, តំណាងរដ្ឋាករទឹកស្វយ័តរាជធានី, ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌ, តំណាងអគ្គិសនីកម្ពុជា, ក្រុមលេខាធិការខណ្ឌ, និងលោក-លោកស្រីប្រធានតំណាងប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ និងសណ្ដាប់ធ្នាប់ខណ្ឌ សរុប៥៥នាក់។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣នេះដែរ, ប្រធានក្រុមប្រឹក្សា និងអភិបាលខណ្ឌ បានផ្តោតលើរបៀបវារៈ ចំនួន១២ មកពិភាក្សា និងអនុម័ត រួមមាន៖
*ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ (កាលពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។
*ពិនិត្យ និងសម្រេចអនុម័តលើសេចក្ដីព្រាង របាយការណ៍ប្រចាំខែតុលាឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌស្សីកែវ។
*ពិនិត្យ និងសម្រេចអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពី ការតែងតាំងគណៈកម្មាធិការ និងការបង្កើត ក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
*ពិនិត្យ និងសម្រេចអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពី កាតែងតាំង គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
*ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង សេក្ដីសម្រេច ស្តីពី ការកែសម្រួលក្រុមការងារកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៣) របស់រដ្ឋបាលខណ្ឌស្សីកែវ។
*ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពី ការកែសម្រួលក្រុមការងារចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌឬស្សីកែវ ឆ្នាំ២០២២។
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកនៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ឆ្នាំ២០២២។
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្តីពីការកំណត់បង្កើតគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលអណ្ដូងលូនិងស្តារលូនៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌឬស្សីកែវ
ឆ្នាំ២០២២។
*ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងសេចក្ដី សម្រេចស្តីពីការកែសម្រួលក្រុមការងារចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌឬស្សីកែវ ឆ្នាំ២០២២។
*ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងដាក់លូមូលនៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌឬស្សីកែវ ឆ្នាំ២០២២។
*ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង
តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌឬស្សីកែវ។
*បញ្ហាផ្សេងៗ (បើមាន)៕