(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យបើកដំណើរការសាលារៀនគ្រប់កម្រិតទាំងគ្រឹះស្ថានអបរំសាធារណៈ និងឯកជនឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលផ្សាយនៅថ្ងៃទី២៨ ខែ តុលា បានបញ្ជាក់ថា ការបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន គ្រប់កម្រិត។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កន្លងមកការអនុវត្តជំហានទី១ រដ្ឋបាលខេត្តបានសម្រេចអនុញ្ញាតឱ្យសាលារៀននៅគ្រឹះស្ថានសាធារណៈសរុប ១៧៣ សាលា បានដំណើរការវិញពីថ្ងៃទី១៨ ខែតុលា ហើយនេះជាជំហានបន្តទៀត ដើម្បីជំរុញឱ្យវិស័យអប់រំក្នុងខេត្តនេះដំណើរការដោយផ្ទាល់ឡើងវិញ ក្រោយបិទទ្វារដោយសារជំងឺកូវីដ១៩ រយៈពេលយូរមកនេះ។
សូមអានសេចក្ដីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលខេត្តសៀមរាប ដូចខាងក្រោមនេះ៖