(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបើកកិច្ចប្រជុំជាលើកដំបូងក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹក ជញ្ជូនជាមួយមន្រ្តីជំនាញគ្រប់ផ្នែក ដើម្បីរកដំណោះស្រាយលើការផ្តល់សេវាសាធារណៈពាក់ព័ន្ធវិស័យដឹកជញ្ជូន និងសាធារណការ  ដែលធ្លាប់ទទួលការរិះគន់ខ្លាំងពីប្រជាពលរដ្ឋចំពោះភាពយឺតយ៉ាវនោះ។

ទំព័រ Facebook ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃ០៨ ខែមេសា ឆ្នាំ២០១៦ បានពិភាក្សាផ្តោតសំ ខាន់ទៅលើការផ្តល់ប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ការអនុញ្ញាតធ្វើការដឹកជញ្ជូនអាជីវ កម្មទូទាំងរាជធានី-ខេត្ត។

កិច្ចប្រជុំជាលើកដំបូងនេះ ក៏បានពិភាក្សាអំពីវិធីពង្រឹងសេវាសាធារណៈ របស់ក្រសួង ដោយបានទទួលយកនូវមតិយោបល់ និង អនុ សាសន៍ជាច្រើន ដែលរំពឹងថា អាចឈានទៅដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់បន្ថែម នៅលើទំព័រ Facebook របស់ក្រសួងសាធារណការ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្ទេរចេញពីក្រសួងពាណិជ្ជកម្ម មកធ្វើជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក ជញ្ជូននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦៕