លោក ជុំ សុន្ទរី៖ ក្រសួងការបរទេសបញ្ជូនលោក ហុង បញ្ញារិទ្ធ ទៅមើលការងារបណ្តោះអាសន្ន ជំនួសលោក ស៊ុត ឌីណា
08-04-2016 18:43
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ និងអះអាងប្រាប់ Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រនេះថា ក្រសួងការបរទេសកម្ពុជា បានបញ្ជូនលោក ហុង បញ្ញារិទ្ធ ទៅមើលការងារបណ្តោះអាសន្ន ជំនួសលោក ស៊ុត ឌីណា ហើយរហូតមកដល់ពេលនេះ មិនទាន់មានការតែងតាំងអ្នកណាម្នាក់ ធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងសេអ៊ូលនៅឡើយនោះទេ។
សូមជំរាបថា យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃសុក្រនេះថា កាលពីថ្ងៃទី០៤ ខែមេសា ក្រសួងការបរទេស បានចេញលិខិតមួយច្បាប់ដោយចាត់បញ្ជូន លោក ហុង បញ្ញារិទ្ធ ទីប្រឹក្សាឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅទទួលការងារជំនួស លោក ស៊ុត ឌីណា ក្នុងនាមជាអគ្គទីប្រឹក្សា និងភារធារី នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង៕