(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៩នាក់, អ្នកជំងឺចំនួន២៧២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៨នាក់ (ក្នុងនោះ ៥នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,២២០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,០៦៣នាក់, ស្លាប់សរុបចំនួន២,៧៦៦នាក់៕