(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០៩៤,៤៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,០៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤១,៨០៩នាក់ (ស្លាប់ ១៤៣,២៩៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៦៨,៨៤៩នាក់ (ស្លាប់ ៤២,៣៤៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៤៨,៣៧២នាក់ (ស្លាប់ ២៨,៦៧៤នាក់)
* ថៃ ឆ្លងចំនួន ១,៨៨៤,៩៧៣នាក់ (ស្លាប់ ១៩,០០៦នាក់)
* វៀតណាម ឆ្លងចំនួន ៩០០,៥៨៥នាក់ (ស្លាប់ ២១,៨៥៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៦,៩០១នាក់ (ស្លាប់ ១៨,៦០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៨៤,៤១៩នាក់ (ស្លាប់ ៣៤៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,១១១នាក់ (ស្លាប់ ២,៧៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ៣៧,៧៥១នាក់ (ស្លាប់ ៥៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១២,៧១០នាក់ (ស្លាប់ ៨២នាក់)៕