(ភ្នំពេញ)៖ វិទ្យុ ABC ប្រកាសស្វែងរកសាច់ញាតិ ជូនដល់បុរសគ-ថ្លង់ម្នាក់ ក្រោយមកពីប្រទេសថៃ តែរកមិនទាន់ឃើញប្រពន្ធ-កូនរបស់ខ្លួននៅឡើយ។ បុរសរូបនេះ បានចំណាយពេលយូរថ្ងៃមកហើយ ដើម្បីសុំកន្លែងវិទ្យុ ABC ស្នាក់នៅជាបណ្តោះអាសន្ន។
បុគ្គលិក ABC បានឲ្យដឹងថា «គាត់ជាមនុស្សឧស្សាហ៍ណាស់ តែគាត់និយាយមិនបានស្តាប់មិនឮ គ្រាន់តែអាចដឹងថាគាត់មានគ្រួសារ មានប្រពន្ធកូន ដូចនេះសុំឲ្យគ្រួសារ ABC ជួយស្វែងរកគ្រួសារគាត់ឲ្យផងមានដែលប្រទះឃើញគាត់ ឬធ្លាប់ស្គាល់គាត់ដែរទេ? ABC ដឹងត្រឹមថា គាត់មកពីប្រទេសថៃ»។ បើបងប្អូនស្គាល់សូមទាក់ទងលេខ 087 232 323៕