
ទូតខ្មែរនៅម៉ាឡេស៊ី ជួយសង្គ្រោះស្ត្រីខ្មែរ៤រូប ឲ្យបានត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី៩ ខែមេសាស្អែកនេះ
08-04-2016 16:28
(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែមេសានេះថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន០៤រូប ដែលបានទៅធ្វើការផ្នែកសេវាបោសសម្អាត នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ តាមជើងយន្តហោះ AK ៥៣៦។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ស្ដ្រីទាំង ០៤ រូបនោះ មានឈ្មោះ៖ គង់ លក្ខិណា អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង, ឈ្មោះ អុល សារ៉ង អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង, ឈ្មោះ ឡេង ស្រីមុំ អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅភូមិក្រឡា ឃុំក្រឡា ស្រុកកំពង់សៀម និង ឈ្មោះ នៅ ដានី អាយុ ៤១ ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត៕
ព័ត៌មានលម្អិតសូមអាន សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសទាំងស្រុង៖