(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី តាមប្រព័ន្ធអនឡាញ ដែលជាកិច្ចប្រជុំកំពូលលើកដំបូង។ ភាពជាដៃគូសន្ទនារបស់អាស៊ាន ប្រទេសអូស្ត្រាលី គឺជាដៃគូសន្ទនាចាស់ជាងគេ ប៉ុន្តែកិច្ចប្រជុំកំពូលទើបមាននៅឆ្នាំនេះប៉ុណ្ណោះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត តែមិនមានតំណាងមកពីមីយ៉ាន់ម៉ានោះឡើយ៕
ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ ដែលប្រកាសដោយក្រសួងការបរទេស៖