(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានកកបាទក្រហមកម្ពុជា តំណាងគណៈកម្មាធិការកណ្តាល មន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមេសា ឆ្នា២០១៦នេះ បានផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងលិខិតរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល បានសរសេរយ៉ាងដូច្នេះថា «យើងខ្ញុំសូមលើកអញ្ជលីភិវន្ទ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យតេជបារមី នៃវត្ថុស័ក្តិសិទ្ធក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ព្រះនាម មណ្ឌាទេវី សូមអភិបាលគ្រងរក្សា ប្រោះប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ លោកយាយឧបាសិកា ប៊ុន ស៊ាងលី បុត្រា បុត្រី ចៅៗជាទីស្រលាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»