(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ បានផ្ញើសារជូនពរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងជិតមកដល់នៅពេលខាងមុខ។
លិខិតជូនពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកបាទក្រហមកម្ពុជា បានសរសេរថា «ឈ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំសូមបួងសួងដល់ព្រះរតនត្រ័យ តេជបារមី នៃវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ព្រះនាម មណ្ឌាទេវី សូមប្រោះប្រទានពរជ័យ ជូនសម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕