(ភ្នំពេញ)៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល បានជួបពិភាក្សាការងារជាមួយលោក LOBIN, CEO Of PE GROUP។
ក្នុងជំនួបនោះ លោក LOBIN បានឯកភាពតាមសំណើររបស់លោកប្រធានកិត្តិយសសមាគម ក្នុងការផ្តល់អាហារូបករណ៍ (បង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅភ្នំពេញ) ជូនសិស្សក្រីក្រដែលមានឆន្ទះខិតខំរៀនសូត្រ ដែលស្នាក់នៅតាមខេត្ត ចំនួន៥នាក់ ជារៀងរាល់ឆ្នាំ ក្រោមកម្មវិធី អាហារូបករណ៍ PE GROUP សម្របសម្រួលដោយសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពីពួកគាត់បានបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ សមាគមនិស្សិតនឹងខិតខំសម្របសម្រួល ពួកគាត់ទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
ជាមួយនេះគ្នាដែរ សមាគមនិស្សិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះលោក LOBIN និងសហការី ដែលបានផ្តល់កិត្តិយសចូលរួមពិធីសំណេះសំណាល ព្រមទាំងបានឧបត្ថម្ភនូវសម្ភារ និងថវិកា ដើម្បីជួយទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕